ថ្ងៃ​ចន្ទ, ខែ​ឧសភា 5, 2025
ផ្ទះព័ត៌មានសំខាន់ទីតាំងល្បែងហ្គេមបាញ់ត្រីនៅផ្សារសូរិយា កំពុងទាក់ទាញយុវជនខ្មែរនិងជនជាតិចិន ចូលលេងយ៉ាងគគ្រឹកគគ្រេងនៅខណ្...

ទីតាំងល្បែងហ្គេមបាញ់ត្រីនៅផ្សារសូរិយា កំពុងទាក់ទាញយុវជនខ្មែរនិងជនជាតិចិន ចូលលេងយ៉ាងគគ្រឹកគគ្រេងនៅខណ្ឌដូនពេញ

-

ភ្នំពេញ៖ ប្រភពពីអ្នកធ្លាប់បានចូលលេងទីតាំងហ្គេមបាញ់ត្រីនៅជាន់ទី៥ នៃផ្សារសូរិយាបានឲ្យដឹងថា មេការនៅទីនោះមានការប្រយ័ត្នប្រយែង ចំពោះសមាជិកថ្មីៗនៃអ្នកទៅ លេងហ្គេមនោះជាខ្លាំង។ មានន័យថា ចំពោះជនប្លែកមុខគឺមិនត្រូវបានអនុញ្ញាតឲ្យចូលលេងនោះឡើយ។ អ្នកចង់ទៅលេង ទាល់តែមានអ្នកធ្លាប់ស្គាល់បបួល ឬណែនាំទៅទើបអាចចូលលេងបាន។ ប្រសិនបើអ្នកមិន ធ្លាប់ ឬមិនស្គាល់ហើយប្រាថ្នា ចង់ទៅលេងហ្គេមបាញ់ត្រីនៅទីនោះ គឺពិតជាមិនអាចចូលលេងបានស្រួលៗនោះឡើយ។ មិនមែនឲ្យតែចង់ទៅលេង គឺបានដូចចិត្តនោះទេ។ គេថា សូម្បីតែអ្នកដើរកាត់មុខច្រកចូល ទៅបន្ទប់លេងហ្គេមនោះ ក៏ហាក់ដូចជាតឹងតែងដែរ។
ការរឹតបន្តឹងចំពោះជនប្លែកមុខ គឺគេមិនចង់ឲ្យមានការបែកធ្លាយអំពីព័ត៌មាន ស្ដីអំពីទីតាំងហ្គេមបាញ់ត្រីនៅផ្សារសូរិយាជាន់ទី៥ នោះតែប៉ុណ្ណោះ។ គេបានរៀបចំយ៉ាងម៉ត់ចត់ អំពីបញ្ហាសុវត្ថិភាពសម្រាប់អ្នកទៅលេងដោយមិនឲ្យមានអ្នកលួចថតអ្វីនោះទេ។ ប្រភពប្រាប់ថាល្បែងហ្គេមបាញ់ត្រី ដែលលាយឡំដោយល្បែងស៊ីសងតាមអ៊ីនធឺណិតផ្សេងទៀត ត្រូវបានដំណើរការយ៉ាង ហោចណាស់២កន្លែងមានក្នុងនិងក្រៅនៅក្នុងផ្សារទំនើបសូរិយាជាន់ទី៥ ក្នុងភូមិ សាស្ត្រខណ្ឌដូនពេញនេះ។ ប្រភពរាយការណ៍ថា នៅ ក្នុងទីតាំងខាងលើនោះ មានមនុស្សច្រើនកកកុញដែលស្ទើររកកន្លែងឈរគ្មាន ប្រដេញគ្នាលេងល្បែងស៊ីសង, ហ្គេមបាញ់ត្រីតាមចិត្តចង់។

គេមិនដឹងថាតើរដ្ឋបាលខណ្ឌដូនពេញ លោកអធិការនគរបាលខណ្ឌដូនពេញ បានដឹងអំពីបញ្ហានេះដែរឬយ៉ាងណានោះទេ? ប៉ុន្តែបើឆ្លើយថា មិនដឹង ដូចជាមិនសម ក្នុងនាមអាជ្ញាធរដែនដីដែលមានសមត្ថកិច្ច? គេខ្លាចថា ថៅកែទូហ្គេមបាញ់ត្រីនៅក្នុងផ្សារទំនើបសូរិយានោះបានសែនព្រេនត្រូវរួចរាល់ហើយ ចំពោះអាជ្ញាធររដ្ឋបាលខណ្ឌដូនពេញ ក៏ដូចជាសមត្ថកិច្ចនគរបាលជាដើមនោះ។ ប្រជាពលរដ្ឋដែលមានកូនចៅ ជាយុវជនយុវនារី រំពឹងថា លោកអធិការនគរបាលខណ្ឌដូនពេញនឹងទៅអើតឈ្ងោកមើលហ្គេមបាញ់ត្រី នៅផ្សារទំនើបសូរិយានោះផង។

ពលរដ្ឋសូមស្នើ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមឯកឧត្តម ជួយដាក់កម្លាំងកូនចៅក្រោមឱវាទ ចុះត្រួតពិនិត្យនឹងធ្វើការបង្ក្រាបផងឯកឧត្តម៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

លោកបណ្ឌិត ហែម ប្រសើរ ដឹកនាំ សមាជិក សមាជិកា សមាគម តំណាងគណបក្សនយោបាយ និងអ្នកសារព័ត៌មាន ប្រមាណ១០០នាក់ ធ...

ភ្នំពេញ៖ លោកបណ្ឌិត ហែម ប្រសើរ ប្រធាន សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល និងជា ប្...

តាំងចាក់ដី2កន្លែងចូលក្នុងចំណីទន្លេ នៅឃុំកោះចិន ស្រុកពញាឮបានដោយរលូន ចំណែកអាជ្ញាធរមូលដ្ឋានហាក់មើលពុំឃើ...

ខេត្តកណ្តាល៖ មានសេចក្តីរាយការណ៍ថា មានឡានដឹកដីជាច្រើនកំពង់ចាក់ដីចូលនឹងចំណីទន្លេ២កន្លែង ស្ថិតនៅភូមិតាព...