ខេត្តកណ្តាល ៖ អ្នកច្បាប់ ក៏ដូចមហាជន ធ្លាប់បានដឹងដែលថា!គោលការណ៍(កាស៊ីណូ)និមួយៗនៅកម្ពុជា គេមិនតម្រូវឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងនោះទេ? ក្នុងនោះបើមានពលរដ្ឋខ្មែរសុំចូលបំរើការងារ ឬមួយសុំច្បាប់ អាជីវកម្ម បើក(កាស៊ីណូ)ជារឿងត្រឹមត្រូវ តែបើពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងទាំងនោះ គឺជារឿងខុសច្បាប់ 100% ។
តែផ្ទុយទៅវិញ! ម្ចាស់”កាស៊ីណូ ថ្មពេជ្រ”មួយកន្លែង ជិតច្រកព្រំដែន ក្អមសំណរ ស្ថិតនៅភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល បើកដៃឲ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ខ្លះមានប៉ាស័្ពរ ខ្លះអត់ប៉ាស្ព័រ ប្រមូលផ្តុំគ្នាចូលលេងល្បែងជល់មាន់ បៀរ អាប៉ោង និងយូគី ខុសច្បាប់ នៅក្នុង”កាស៊ីណូ ថ្មពេជ្រ” យ៉ាងគគ្រឹកគគ្រេង ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
សេចក្តី រាយការណ៍ពីប្រជាពលរដ្ឋមកថា! “កាស៊ីណូ ថ្មពេជ្រ”មួយកន្លែង ជិតច្រកព្រំដែនក្អមសំណរ ក្នុងទឹកដី ស្រុកលើកដែក ខេត្តកណ្តាល កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែម្តង តែគេមិនដែលឃើញ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងមានវិធានការបង្ក្រាបឡើយ!
ធ្វើឲ្យមជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់”កាស៊ីណូ ថ្មពេជ្រ”និងបក្សពួក របស់ខ្លួន មិនអាចសាងភាព ល្បីល្បាញ ខាងបើកល្បែងជល់មាន់ បៀរ អាប៉ោង និងយូគី ខុសច្បាប់ ទុក្ខឲ្យក្រុមញៀនល្បែងមានខ្មែរ និងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ហូរចូលមកលេងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់។
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់បងប្អូនប្រជាពលរដ្ឋសព្វថ្ងៃនេះ ពួកគាត់មានការព្រួយបារម្មណ៍ និងភាពភ័យខ្លាចចំពោះសុខទុក្ខ និងសុវត្ថិភាព របស់ពួកគាត់ ព្រោះថាទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ទេ កើតមាននូវអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហឹង្សារ ក្នុងគ្រួសារ ជាក់ជាក់មិនខាន ។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សុំអំពាវនាវ យ៉ាងទទូចទៅដល់ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ជាពិសេស ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល សូមជួយចាត់មន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យ និងបង្ក្រាប! បនល្បែងជល់មាន់ បៀរ អាប៉ោង និងយូគី ខុសច្បាប់ ក្នុង”កាស៊ីណូ ថ្មពេជ្រ”មួយកន្លែង ជិតច្រកព្រំដែនក្អមសំណរ ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បីពង្រឹង សន្តិសុខសង្គម៕