ថ្ងៃ​ពុធ, ខែ​កក្កដា 23, 2025
ផ្ទះព័ត៌មានសំខាន់តើវាសនាភ្នំតយ ស្ថិតនៅភូមិអូរដាទៅជាយ៉ាងណាបើសព្វថ្ងៃមានគ្រឿងចក្រចូលគាស់កាយដឹកលក់យ៉ាងសេរីគ្មានអាជ្ញាធរន...

តើវាសនាភ្នំតយ ស្ថិតនៅភូមិអូរដាទៅជាយ៉ាងណាបើសព្វថ្ងៃមានគ្រឿងចក្រចូលគាស់កាយដឹកលក់យ៉ាងសេរីគ្មានអាជ្ញាធរនឹងជំនាញមិនហ៊ានទប់ស្កាត់!!!!!!!

-

ខេត្តបាត់ដំបង – ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី14ខែកញ្ញាឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្រឿងចក្រចូលគាស់កាយដីថ្មភ្នំដឹកលក់យ៉ាងសេរីក្នុងភូមិអូរដាឃុំផ្លូវមាសស្រុករតនៈមណ្ឌលខេត្តបាត់ដំបងដល់ក្រុមអ្នកយកព័ត៌យើងអោយជួយនាំសារនឹងចុះមកជួយមើលតើអ្នកធ្វើអាជីវកម្មនោះស្របច្បាប់ឬទេ ? ។ភាពជាក់ស្ដែងក្រុមអ្នកយកព័ត៌មានយើងបានទៅដល់ឃើញថាមានគ្រឿងចក្រពិតមែននៅទីតាំងកន្លែងនោះប្រាកដមែន ដោយហេតុនេះក្រុមអ្នកយកព័ត៌មានខិតខំយករូបភាពនឹងដើម្បីនាំសាជូនដល់លោក គុយ វណ្ណូ អភិបាលស្រុករតនៈមណ្ឌលអោយជួយដាក់កម្លាំងចុះត្រួតពិនិត្យនៅគ្រឿងចក្រដែលចូលគាស់កាយដីថ្មភ្នំនោះ។តែទីបញ្ចប់លោក គុយ វណ្ណូ អភិបាលស្រុករតនៈមណ្ឌលគិចវេសមិនជួយទប់ស្កាត់ឆ្លើយថាទីតាំងនោះជាទឹកដីប៉ៃលិនទៅវិញហើយក៏បិទទូរស័ព្ទ។

ចំណែកលោក ស៊ិន ស៊ីធួន ប្រធានការិយាល័យរ៉ែនឹងថាមពលខេត្តបាត់ដំបងបានអោយក្រុមអ្នកយកព័ត៌មានយើងតាមទូរស័ព្ទថាលោកពុំដឹងនោះទេហើយងាយស្រួលជួយផ្ដល់ដំណឹងនេះទៅលោកអភិបាលស្រុកទៅដើម្បីអោយជួយទប់ស្កាត់បាន។

ទោះជាយ៉ាងណាក្ដីពលរដ្ឋស្នើសុំសំណូមពរដល់លោក គុយ វណ្ណូ អភិបាល នៃគណៈអភិបាលស្រុករតនៈមណ្ឌល មេត្តាជួយដាក់កម្លាំងជាកងឯកភាពស្រុកចុះត្រួតពិនិត្យនៅការធ្វើអាជីកម្ម កាយគាស់យកដីថ្មភ្នំលក់អោយរំលូនធ្វើអោយប៉ះពាល់យ៉ាងខ្លាំងខាតទាំងពន្ធរដ្ឋរលាយទាំងភ្នំទៀតផង។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តើទីតាំងដីរដ្ឋបន្សល់ទុកពីរចិនគាស់កាយធ្វើផ្លូវនៅឃុំមានជ័យក្លាយទៅជាអ្វីអស់ហើយ !!

ខេត្តបាត់ដំបង ៖ ប្រភពពលរដ្ឋលើកឡើងថាទីតាំងនៅម្ដុំដែលសមាគមន៍ធ្វើធុរ៉េន គ្រប់គ្រងដោយលោក អ៊ុក គង ...

ទីតាំងភ្នំដីសត្រូវរលាយបើក្រុមហ៊ុនចូលគាស់កាយដឹកជញ្ជូនយកមកចាក់ពូនជាភ្នំនៅស្រុកថ្មគោលយ៉ាងរលូនបែបនេះ!!!

ខេត្តបាត់ដំបង ៖ ប្រភពពលរដ្ឋដែលរស់នៅទីនោះបានលើកឡើងថា ភ្នំដីសនេះគឺស្ថិតនៅក្នុងឃុំឈើទាលស្រុកបាណន់ខេ...