ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់ទីតាំងល្បែងប្រជល់មាន់ តាមអនឡាញ ជាច្រើនកន្លែងក្នុង ឃុំសំពងជ័យស្រុកជើងព្រៃបើកលេងគគ្រឹកគគ្រេង អាជ្ញាធរន...

ទីតាំងល្បែងប្រជល់មាន់ តាមអនឡាញ ជាច្រើនកន្លែងក្នុង ឃុំសំពងជ័យស្រុកជើងព្រៃបើកលេងគគ្រឹកគគ្រេង អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ គ្មានការបង្រ្កាប!!!!

-

ខេត្តកំពង់ចាម៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា! ទីតាំងល្បែងមាន់ជល់ តាមអនឡាញ ជាច្រើនកន្លែងក្នុង ឃុំសំពងជ័យ ស្រុកជើងព្រៃខេត្តកំពង់ចាម បើកលេងបានដោយរលូន ប្រហែល ម្ចាស់ទីតាំងបនល្បែង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

ប្រភពដដែលបានបន្តទៀតថា! ក្នុង.ឃុំសំពងជ័យ ស្រុកជើងព្រៃ ពោលពេញ ដោយមានបទល្មើសល្បែងមាន់ជល់ តាមអនឡាញ ជាច្រើនកន្លែង កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែម្តង គេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាប! ទាល់តែសោះ។

មជ្ឈដ្ឋានខាងក្រៅ ! និងប្រជាពលរដ្ឋ រស់នៅក្នុង ឃុំសំពងជ័យស្រុកជើងព្រៃរងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួក របស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងស៊ីសងមាន់ជល់ តាមអនឡាញ ជាច្រើនកន្លែង ទុកឲ្យក្រុមញៀនល្បែងទាំងនោះចូលលេងអនាធិបតេយ្យ ទាំងយប់ ទាំងថ្ងៃ គ្មានការបង្រ្កាបឡើយ! ធ្វើឲ្យពលរដ្ឋ ដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មួយចំនួន សម្ងំ ទទួលលាភសក្ការៈ ខ្លះៗ ពីម្ចាស់ទីតាំងល្បែងមាន់ជល់ តាមអនឡាញ ក្នុងភូមិសាស្ត្រខាងលើនេះ រួចអស់ហើយ ផងក៏មិនដឹង។

ប្រភពបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋរស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាចយ៉ាងខ្លាំង ចំពោះសុខទុក្ខ សុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថាទីណាមានល្បែងសុីសង ទីនោះមិនយូរមិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ជុំវិញករណីនេះដែរ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាល ខេត្តកំពង់ចាម ជាពិសេស ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ជួយចាត់មន្ត្រីក្រោមឱវាទ ចុះទប់ស្កាត់ និងបង្រ្កាប! ទីតាំងល្បែងមាន់ជល់ តាមអនឡាញ ជាច្រើនកន្លែងក្នុង ឃុំសំពងជ័យស្រុកជើងព្រៃនេះផង ដើម្បីពង្រឹងសន្តិសុខ សង្គម៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​…

ដេីម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ ភាព​ស្អាត​ ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត​ ចំនួន១០គ្រឿង​ ដេីម្បី...

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...