ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់លោក គួច ម៉េង ពិតជាខ្លាំងមែន អាចសាងសង់រំលោភចំណីផ្លូវសាធារណៈនឹងហ៊ុំព័ត្របង្គោលភ្លើងបានដោយរលូនស្ថិតនៅក្...

លោក គួច ម៉េង ពិតជាខ្លាំងមែន អាចសាងសង់រំលោភចំណីផ្លូវសាធារណៈនឹងហ៊ុំព័ត្របង្គោលភ្លើងបានដោយរលូនស្ថិតនៅក្រុងប៉ោយប៉ែត!!!!

-

ក្រុងប៉ោយប៉ែត ៖ ពិតជាខ្លាំងមែន លោក គួច ម៉េង ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជា ម្ចាស់នាគទិព្វ ២ ឋិតនៅតាមបណ្តោយផ្លូវបេតុង ស្តង់តាងួន ក្នុងភូមិ គីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត កំពុង យកដីចំណីផ្លូវ សាធារណៈរបស់រដ្ឋ ទៅសាងសង់ សំណង់ ដើម្បីរៀបចំជាតូប ទុកជួល អោយអាជីវករ យកលុយ ដាក់ហោប៉ៅផ្ទាល់ ដោយមិនខ្វល់ពី ចរាចរណ៍ណែនាំរបស់រដ្ឋបាលក្រុងប៉ោយប៉ែតឡើយ ។ តើលោក គួច ម៉េង អាចសាងសង់ សំណង់រំលោភលើដីចំណីផ្លូវ នឹងហ៊ុំព័ត្របង្គោលភ្លើងនេះ បាន មកពីចេះ បំបាំងកាយធ្វើអោយអាជ្ញាធរឬជំនាញមើលពុំឃើញទេដឹង?

ចំណែក លោក ស្រិល អុិន ចៅសង្កាត់ផ្សារកណ្ដាល បានប្រាប់សារព័ត៌មានយើងអោយដឹងកាលពីរសៀលថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៤នេះថា កន្លងមកការសាងសង់ របស់លោក គួច ម៉េង គឺលោកបានចុះហាមឃាត់ម្តងហើយ តាំងពីដំបូងម្ល៉េះ តែដោយសារមានការអន្តរាគមន៍ពីក្រុង ដូច្នេះលោកពិបាកនឹងលូកការងារនេះណាស់…..(..សិច).។

រីឯលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា លោកបានអោយមន្រ្តីចុះទៅហាមឃាត់ម្តងរួចហើយ តែបើនៅតែបន្តការសាងសង់គឺលោកនិង អនុវត្តតាមផ្លូវច្បាប់ ។ សូមបញ្ជាក់ថា ទោះបីលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានបំភ្លឺថា បើនៅតែមានការសាងសង់គឺលោកនិងអនុវត្តន៍តាមផ្លូវច្បាប់ តែតាមការសង្កេត ទីតាំងដែលលោក គួច ម៉េង កំពុងសាងសង់ ស្ទើតែជិតរួចរាល់១០០ភាគរយទៅហើយ នៅមិនទាន់ឃើញអាជ្ញាធរ បន្តសកម្មភាព ទប់ស្កាត់ ទៀតនោះឡើយ ។

ទោះយ៉ាងណាក៏ដោយ មហាជន សង្ឃឹមថា រដ្ឋបាលក្រុងប៉ោយប៉ែត ដែលមានលោក គាត ហ៊ុល ជាអភិបាលក្រុង ជាពិសេស ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យនឹងជាកងកម្លាំងបញ្ជាការឯកភាពមេត្តា អនុវត្តច្បាប់ អោយមានតម្លាភាព ចៀសវាង រងការរិះគន់ពីប្រជាពលរដ្ឋ ថា អនុវត្តច្បាប់ បានតែលើអ្នកទន់ខ្សោយ ។

(គួររំលឹកថាពាក់ព័ន្ធនឹងបង្គោលភ្លើងនេះដែលក្រុមអ្នកយកព័ត៌មានយើងពុំអាចទំនាក់ទំនងទៅអ្នកគ្រប់គ្រងបានទេដោយគ្មានលេខទូរស័ព្ទ)។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​…

ដេីម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ ភាព​ស្អាត​ ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត​ ចំនួន១០គ្រឿង​ ដេីម្បី...

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...