ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់ពលរដ្ឋខ្មែរសម្រុកចូលលេងល្បែងស៊ីសងគ្រប់ប្រភេទភ្លូកទឹកភ្លូកដីក្នុងកាស៊ីណូ(ប៉ៃលិនដាយមិន )ដោយពុំមានការទប...

ពលរដ្ឋខ្មែរសម្រុកចូលលេងល្បែងស៊ីសងគ្រប់ប្រភេទភ្លូកទឹកភ្លូកដីក្នុងកាស៊ីណូ(ប៉ៃលិនដាយមិន )ដោយពុំមានការទប់ស្កាត់ —

-

ខេត្តប៉ៃលិន៖ អ្នកច្បាប់ប្រាកដជាបានដឹងហើយថាៈ ជាគោលការណ៍ កាស៊ីណូនីមួយៗនៅកម្ពុជា គេមិនតម្រូវឱ្យជនជាតិ ខ្មែរ ចូលលេងល្បែងស៊ីសងនោះឡើយ.ក្នុងនោះបើខ្មែរចូលបម្រើការងារ ឬសុំច្បាប់បើកអាជីវកម្ម កាស៊ីណូ គឺជារឿងត្រឹមត្រូវ។

ប៉ុន្តែបើខ្មែរចូលលេងល្បែង.គឺជារឿងខុសច្បាប់មួយរយភាគរយ ដែលទាមទារឱ្យអាជ្ញាធរ មានសមត្ថកិច្ច ចាត់វិធានការទប់ស្កាត់ និងបង្ក្រាប ជាបន្ទាន់ ចំពោះបទល្មើសមួយនេះ។

តែផ្ទុយទៅវិញ កាស៊ីណូ (ប៉ៃលិនដាយមិន)ត្រង់ចំណុចក្បែរច្រកទ្វារព្រំដែនព្រំ ស្ថិតនៅភូមិព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។បែរជាបើកលេងល្បែងស៊ីសង ជាប្រចាំ ដោយភ្នាល់ចាក់លុយធំៗ និងបានកៀងគរឱ្យជនជាតិខ្មែរ ចូលលេងល្បែងយ៉ាងពេញទំហឹង ភ្លូកទឹកភ្លូកដី ដោយពុំមានការទប់ស្កាត់នោះឡើយ។

ធ្វើឱ្យមហាជនដាក់ការសង្ស័យថាៈ រាល់សកម្មភាពទាំងនេះ ប្រាកដជា អាជ្ញាធរមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចប្រព្រឹត្តទៅយ៉ាងរលូនបែបនេះ។

សេចក្ដីរាយការណ៍បានឱ្យ(គេហ័ទំព័រមេគង្គខ្មែរ)ដឹងថាៈ កាស៊ីណូ(ប៉ៃលិនដាយមិន)ត្រង់ចំណុចខាងលើ គឺបានធ្វើអាជីវកម្ម បើកលេងល្បែងស៊ីសង រាល់ថ្ងៃតែម្ដង ខួបប្រាំងខួបវស្សា។បង្ករជាលក្ខណៈងាយស្រួល នឹងមានសុវត្ថិភាព សម្រាប់ខ្មែរចូលលេងល្បែងក្នុងកាស៊ីណូ (ប៉ៃលិនដាយមិន) ដែលចូលមកលេងល្បែង នៅទីនោះផ្ទាល់។

ប្រជាពលរដ្ឋសូមសំណូមពរដល់លោកឧត្ដមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន និង ជំទាវ បានស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនមេត្តាអន្ដរាគមន៍ ឲ្យមន្ដ្រីជំនាញចុះត្រួតពិនិត្យ ខ្មែរចូលលេងល្បែងស៊ីសង ជ្រកកោនក្រោម​ផ្លាក «កាសុីណូប៉ៃលិនដាយមិន) មួយនេះផង ឲ្យ​ស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាសូមរង់ចាំការបកស្រាយគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបសារព័ត៌មានសូមអរគុណ៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​…

ដេីម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ ភាព​ស្អាត​ ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត​ ចំនួន១០គ្រឿង​ ដេីម្បី...

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...