ខេត្តបន្ទាយមានជ័យ៖ គឃ្លើនមែន ទីតាំងល្បែងជល់មាន់ ជល់មាន់តាមអនឡាញ នឹងអនឡាញ ខុសច្បាប់ ជាច្រើនកន្លែង ស្ថិតនៅ ក្រុងប៉ោយប៉ែត បើកឲ្យក្រុមញៀនល្បែងទៅលេងភ្លួកទឹកភ្លួកដី រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនធ្វើការបង្រ្កាប! ហ៊ានផ្គើននិងបទបញ្ជាស្តីពីការទប់ស្កាត់ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាក់ស្ដែងនៅរសៀលថ្ងៃសៅរ៍ទី30ខែវិច្ឆិកា ឆ្នាំ២០២៤.នេះ ប្រជាពលរដ្ឋបានរាយការណ៍ឲ្យដឹងថា! ទីតាំងល្បែងជល់មាន់ ជល់មាន់តាមអនឡាញ នឹងអនឡាញ ខុសច្បាប់ ជាច្រើនកន្លែងក្នុងមូលដ្ឋានខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក មិនទាន់ឃើញ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត និងបង្ក្រាប! នោះទេ.? ធ្វើឲ្យពលរដ្ឋដាក់ការសង្ស័យ ត្រូវថ្នាំសណ្តំ អស់ហើយមើលទៅ។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួក ក៏មិនអាចបើកលេងល្បែងខុសច្បាប់ទាំងនោះនៅលើទឹកដី ក្រុងប៉ោយប៉ែតបានឡើយ។
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ ជាខ្លាំង ប្រពន្ធខ្លាចប្ដីៗ ខ្លាចប្រពន្ធ ហើយនិងកូនៗ ពួកគាត់ ជ្រុលជ្រួសនិងល្បែងស៊ីសងជល់មាន់ ជល់មានអនឡាញនឹងអនឡាញទាំងនេះ ម្យ៉ាងទៀត ពួកគាត់ អារម្មណ៍ភ័យខ្លាច កើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។
ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ ស្នើសុំដល់ឯកឧត្ត អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នឹង ជាកងកម្លាំងឯកភាពរដ្ឋបាលខេត្ត មិនគួរមើលរំលង គួរតែចាត់វិធានការទប់ស្កាត់ និងបង្រ្កាប! ទីតាំងល្បែងស៊ីសងជាច្រើនកន្លែងនៅក្នុងទឹកដី ក្រុងប៉ោយប៉ែត ផងទាន ដើម្បី ពង្រឹង សន្តិសុខ សង្គម។
អង្អភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា សូមរងចាំការបកស្រាយគ្រាប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបសារព័រមាន។សូមអរគុណ