ថ្ងៃ​អាទិត្យ, ខែ​កក្កដា 6, 2025
ផ្ទះព័ត៌មានសំខាន់ពិតជាគឃ្លើនមែនទីតាំងល្បែងស៊ីសងប្រជល់មាន់នឹងអាប៉ោងខុសច្បាប់បើកលេងយ៉ាងរលូន រីឯអាជ្ញធរនឹងសមត្ថកិច្ចមូលដ...

ពិតជាគឃ្លើនមែនទីតាំងល្បែងស៊ីសងប្រជល់មាន់នឹងអាប៉ោងខុសច្បាប់បើកលេងយ៉ាងរលូន រីឯអាជ្ញធរនឹងសមត្ថកិច្ចមូលដ្ឋានមិនហ៊ានបង្ក្រាប !!!!!

-

ខេត្តស្ទឹងត្រែង៖ គឃ្លើនមែន ទីតាំងល្បែងប្រជល់មាន់ នឹងអាប៉ោងខុសច្បាប់ មួយកន្លែង ដែលមានឈ្មោះ( លោក រ៉ូត នឹង លោក ខ្វៃ )ស្ថិតនៅ សង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែង បើកឲ្យក្រុមញៀនល្បែងទៅលេងភ្លួកទឹកភ្លួកដី រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនធ្វើការបង្រ្កាប! ហ៊ានផ្គើននិងបទបញ្ជាស្តីពីការទប់ស្កាត់ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាក់ស្ដែងនៅរសៀលថ្ងៃទី9ខែធ្នូឆ្នាំ២០២៤.នេះ ប្រជាពលរដ្ឋបានរាយការណ៍ឲ្យដឹងថា! ទីតាំងល្បែងប្រជល់មាន់ ខុសច្បាប់ មួយកន្លែងក្នុងមូលដ្ឋានខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក មិនទាន់ឃើញ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត និងបង្ក្រាប! នោះទេ.? ធ្វើឲ្យពលរដ្ឋដាក់ការសង្ស័យ ត្រូវថ្នាំសណ្តំ អស់ហើយមើលទៅ។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួក ក៏មិនអាចបើកលេងល្បែងខុសច្បាប់ទាំងនោះនៅលើទឹកដី ក្រុងស្ទឹងត្រែងបានឡើយ។

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ ជាខ្លាំង ប្រពន្ធខ្លាចប្ដីៗ ខ្លាចប្រពន្ធ ហើយនិងកូនៗ ពួកគាត់ ជ្រុលជ្រួសនិងល្បែងស៊ីសងប្រជល់មាន់ នឹងអាប៉ោងទាំងនេះ ម្យ៉ាងទៀត ពួកគាត់ អារម្មណ៍ភ័យខ្លាច កើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។

ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ ស្នើសុំឧត្តមសេនីយ៍ទោល អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្ត ជាពិសេសឯកឧត្ត សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នឹង ជាកងកម្លាំងឯកភាពរដ្ឋបាលខេត្ត មិនគួរមើលរំលង គួរតែចាត់វិធានការទប់ស្កាត់ និងបង្រ្កាប! ទីតាំងល្បែងស៊ីសងមួយកន្លែងនៅក្នុងទឹកដី ក្រុងស្ទឹងត្រែងផងទាន ដើម្បី ពង្រឹង សន្តិសុខ សង្គម។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ទីតាំងភ្នំដីសត្រូវរលាយបើក្រុមហ៊ុនចូលគាស់កាយដឹកជញ្ជូនយកមកចាក់ពូនជាភ្នំនៅស្រុកថ្មគោលយ៉ាងរលូនបែបនេះ!!!

ខេត្តបាត់ដំបង ៖ ប្រភពពលរដ្ឋដែលរស់នៅទីនោះបានលើកឡើងថា ភ្នំដីសនេះគឺស្ថិតនៅក្នុងឃុំឈើទាលស្រុកបាណន់ខេ...

ទីតាំងបើកល្បែងអាប៉ោង បៀ មួយកន្លែងរបស់ លោក គឿន បើកលេង យ៉ាងអនាធិបតេយ្យ សមត្ថកិច្ចក្នុងមូលដ្ឋាន អសមត្ថភ...

ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍មកថា! មានទីតាំងល្បែងស៊ីសងមួយកន្លែង ម្ចាស់ឈ្មោះ លោក គឿន បើកលេងល...