ថ្ងៃ​អាទិត្យ, ខែ​មិថុនា 8, 2025
ផ្ទះព័ត៌មានសំខាន់លោក ខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅខេត្តកំពង់...

លោក ខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅខេត្តកំពង់ចាម !!!!! ខេត្តកំពង់ចាម៖ លោក

-

ខេត្តកំពង់ចាម៖ លោក ខ្លា ! ពិតជាមិនធម្មតានោះទេ គឺជាមេ កន្ទុយលេខយួនខុសច្បាប់ដ៏ល្បី ខ្លាំង មានអំណាច មានទឹកលុយ មានបក្ខពួកច្រើន ថែមទាំងមានឥទ្ធិពលទៀត ផង។ «លោកខ្លា» គឺជាមេកញ្ជ្រែងមេឆ្នោតវៀតណាម (ឆ្នោតយួន) បានកំពុងសម្ងំកើបលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ពីការលក់,កត់ឆ្នោតវៀតណាមលក់ឲ្យអតិថិជនដែលជាក្រុមញៀនលេងល្បែងសុីសងខុសច្បាប់តាមរយះសារអេឡិចត្រនិក ឆាត,តេលេក្រាម និងចុងសន្លឹកនៅក្បែររង្វង់មូលគល់ស្ពានគីហ្សូណា ក្បែរចិញ្ចើមរបងស្នងការដ្ឋានខេត្ត ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

តើមេឆ្នោត«លោកខ្លា» ខាងលើនេះ ធ្វើសកម្មភាពលក់ កត់ឆ្នោតវៀតណាមខុសច្បាប់នេះ លក់ឲ្យទៅអតិថិជនយ៉ាងដូចម្ដេច បានជារក្សាភាពស្ងៀមស្ងាត់ បានល្អម៉្លេះ សូម្បីតែលោក ហេង វុទ្ធី ស្នងការខេត្តនិងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តក៏មិនអាចដឹង ឬមួយ មានក្រុមឬបក្ខពួកអលោកខ្លាជួយព្យាយាមលាក់កំបាំងពីលោកទាំងទ្វេ។

តាមប្រភពបានឲ្យដឹងថា កន្ទុយលេខឬឆ្នោតយួននេះ មិនមានច្បាប់អនុញ្ញាតឲ្យបើកលេងនោះទេ គឺមេឆ្នោតរូបនេះ អាចនឹងជ្រកក្រោមយីហោឆ្នោតខ្មែរដែលមាន ច្បាប់ ដូចជាឆ្នោតមហាសម្បត្តិជាដើម ព្រោះអតិថិជនដែលជាក្រុមអ្នកញៀនលេងឆ្នោតគឺពួកគេនិយមលេងតែកន្ទុយលេខឬឆ្នោតវៀតណាមនោះទេ ដែលទង្វើខាង លើនេះសបញ្ជាក់ឲ្យឃើញបានកំពុងតែល្មើសច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងយ៉ាងធ្ងន់ធ្ងរ។

ប្រភពឲ្យដឹងថា មេឆ្នោតយួន”លោកខ្លា”បានកំពុងលួច លាក់ លក់ កត់ឆ្នោតយួន ជ្រកក្រោមឆ្នោតខ្មែរ លាភមហាសម្បត្តិ នៅចំណុចខាងលើជាយូរណាស់មកហើយ។ ហើយម៉ោងឆ្នោតវៀតណាមដែលគេនិយមលេងគឺចេញម៉ោង៤កន្លះរសៀលម្ដង និងចេញម៉ោងន៦កន្លះល្ងាចម្ដងទៀត។

ទោះបីជាយ៉ាងណាក៏ដោយ  មហាជនទន្ទឹងរង់ចាំមើលពីចំណាត់ការរបស់លោកហេង វុទ្ធី ស្នងការនគរបាលខេត្តនិង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមចំពោះករណីមេឆ្នោតវៀតណាមខាងលើនេះ៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ទីតាំងបើកល្បែងអាប៉ោង បៀ មួយកន្លែងរបស់ លោក គឿន បើកលេង យ៉ាងអនាធិបតេយ្យ សមត្ថកិច្ចក្នុងមូលដ្ឋាន អសមត្ថភ...

ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍មកថា! មានទីតាំងល្បែងស៊ីសងមួយកន្លែង ម្ចាស់ឈ្មោះ លោក គឿន បើកលេងល...

វាសនាព្រៃឈើសហគម នៅឃុំស៊ុងទៅជាយ៉ាងណា ខណៈអាជ្ញាធរនឹងជំនាញមូលដ្ឋានមិនហ៊ានទប់ស្កាត់!!!!!!!

ស្រុកសំឡូត ៖ នៅថ្ងៃទី14-05_2025 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្រឿងចក្រចូលគាស់កាយដី...