ខេត្តសៀមរាប ÷ ប្រភពពលរដ្ឋដែលរស់នៅស្រុកស្រីស្នំបានបង្ហើបប្រាប់ក្រុមអ្នកយកព័ត៌មានយើងថានៅចំណុចភូមិឃុំស្នែងស្ពានស្រុកស្រីស្នំខេត្តសៀមរាប ដោយបានឃើញសកម្មភាពការបូមខ្សាច់ដឹកលក់បានយ៉ាងរលូនគ្មានការទប់ស្កាត់ពីជំនាញនឹងអាជ្ញាធរនោះឡើយ ។
ករណីរឿងអាជីវកម្មបូមខ្សាច់នេះដែលលោកមេឃុំស្នែងស្ពានបានមានប្រសាសន៍ថាចំពោះអ្នករកស៊ីបូមខ្សាច់ទាំងនោះចូលធ្វើអាជីវកម្មននៅចំណុចនោះពុំដែលសុំច្បាប់ឬផ្ដល់ដំណឹងមកឃុំនោះទេ ។
ចំណែកលោកអភិបាលស្រុកស្រីស្នំនិងមន្ត្រីរ៉ែនិងថាមពលខេត្តសៀមរាមក្រុមអ្នកយកព័រមានយើងខិតខំទំនាក់ទំនងតាមលេខនឹងតេលេក្រាមដែលតែពុំទទួលនោះទេ។
ហេតុនេះពលរដ្ឋសំណូមពរដល់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប នឹងជាមេបញ្ជាការកងកម្លាំងឯកភាពខេត្ត មេត្តាជួយដាក់កម្លាំងចុះត្រួតពិនិត្យនៅចំណុចទីតាំងបូមខ្សាច់ខាងលើនោះផងទាន។
ទីតាំងបូមខ្សាច់មួយកន្លែងនៅឃុំស្នែងស្ពានធ្វើអាជីវកម្មដឹកលក់យ៉ាងគក្រើតរញ្ជួយដី ឯអាជ្ញាធរឃុំពុំដឹង
-
មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90