ថ្ងៃ​សុក្រ, ខែ​មេសា 18, 2025
ផ្ទះព័ត៌មានសំខាន់សមត្ថកិច្ចនគរបាលបន្តសហការ-ចុះ-ប-ង្ក្រា-ប-ប-ទ-ល្មើ-ស-នេសាទនៅបឹងទន្លេសាប ខេត្តបាត់ដំបង

សមត្ថកិច្ចនគរបាលបន្តសហការ-ចុះ-ប-ង្ក្រា-ប-ប-ទ-ល្មើ-ស-នេសាទនៅបឹងទន្លេសាប ខេត្តបាត់ដំបង

-

(បាត់ដំបង)នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ អនុវត្តតាម​យោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ដាញ់ អេង​ប៊ុន​ចាន់​ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោកវរសេនី​យ៍ឯក យី យក់សាន នាយការិ យា​ល័​យនគរបាលប្រឆាំងបទល្មើស​សេដ្ឋកិច្ច បានដឹកនាំកម្លាំងបន្តសហ​ការជាមួយកម្លាំងយោធភូមិ​ ភាគទី៥ និងកម្លាំងមន្ត្រីមន្ទីរអធិការកិច្ច ចុះបង្រ្កាបបទល្មេីសនេសាទ​ នៅក្នុងតំបន់អភិរក្សអតីតឡូតិ៍​នេ​សាទលេខ២​ស្ថិតក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ខេត្តបាត់​ដំបងទទួលបានលទ្ធផលដូចខាង​ក្រោម៖
១-នៅចំនុចបឹងស្នែងក្របី ដល់ចំណុចស្វាហែល៖
-សាច់ម៉ងប្រវែង ៣៥០០ម៉ែត្រ
-ឡុកចំនួន ០៥គ្រឿង
-បង្គោលចំនួន ១៧០០ដើម
-លែងត្រីចូលបឹងធម្មជាតិវិញចំនួន ២៥០០គីឡូក្រាម
-រឹបអូសកាណូតស្មាច់(ចាស់)ចំនួន ០១គ្រឿង យកមករក្សាទុកនៅទី ស្នាក់ការទន្លេសាប តំបន់ប្រតិបត្តិការសឹករងបាត់ដំបង។
២-នៅចំនុចបឹងទំលាក់តាមឹម៖
-សាច់ម៉ងប្រវែង ២៥០០ម៉ែត្រ
-ឡុកចំនួន ០៣គ្រឿង
-បង្គោលចំនួន ១៤០០ដើម
-លែងត្រីចូលបឹងធម្មជាតិវិញចំនួន ១៣០០គីឡូក្រាម
៣-នៅចំនុចបឹងអាឈូក៖
-សាច់ម៉ងប្រវែង ៧០០ម៉ែត្រ
-ឡុកចំនួន ០១គ្រឿង
-បង្គោលចំនួន ៣៥០ដើម។

សរុបរួម៖ សាច់ម៉ងប្រវែង៦៧០០ម៉ែត្រ ឡុកចំនួន​០៩គ្រឿងបង្គោលចំ នួន៣៤៥០ដើម លែងត្រី ៣៨០០ គីឡូក្រាម និងកាណូតស្មាច់ចំនួន ០១គ្រឿង។

ចំពោះវត្ថុតាងខាងលើត្រូវបានក្រុមការងារសម្រេចកាប់បំផ្លាញ (ដុតចោលនៅនឹងកន្លែង) ដោយឡែក​មុខសញ្ញាប្រព្រឹត្តិល្មើសសមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវ ដើម្បីចាត់ការតាមច្បាប់៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

អង្គភាព”ដើមរាំង”នឹងប្ដឹងលោកវរសេនីយ៍ត្រីយោធា តាំង ពិសិដ្ឋ ពីបទញុះញង់.បរិហារកេរ្តិ៍.និងជេរ...

(កណ្តាល)៖ បន្ទាប់ពី"ដើមរាំង"ប្រកាសទុកពេលឱ្យលោកវរសេនីយ៍ត្រី តាំង ពិសិដ្ឋ បង្ហាញភស្តុតាង.ដែលបានច...

សម្ដេចក្រឡាហោម ស ខេង និងឧបនាយករដ្ឋមន្ដ្រី ស សុខា ជួបសំណេះសំណាលពិសារអាហារសាមគ្គីជាមួយមន្ដ្រីរាជការ នៃ...

( បាត់ដំបង)៖ លោក ព្រួញ រិទ្ធថា ទីប្រឹក្សាអភិសន្តិបណ្ឌិត ស សុខា និងជាប្រធានមន្ទីរសាធារណការ និ...