ថ្ងៃ​ពុធ, ខែ​តុលា 22, 2025
ផ្ទះព័ត៌មានសំខាន់ទីតាំងរណ្ដៅដីរបស់លោក រីណា ស្ថិតនៅស្រុកសង្កែមានភាពល្បីល្បាញជីកជម្រៅជ្រៅ ដឹកមិនគ្រប បើកបបរលឿន រីឯអាជ្ញ...

ទីតាំងរណ្ដៅដីរបស់លោក រីណា ស្ថិតនៅស្រុកសង្កែមានភាពល្បីល្បាញជីកជម្រៅជ្រៅ ដឹកមិនគ្រប បើកបបរលឿន រីឯអាជ្ញាធរនឹងជំនាញមិនខ្វាយខ្វល់

-

ស្រុកសង្កែ៖ បើតាមប្រភពពលរដ្ឋបានអោយដឹងថាទីតាំងរណ្ដៅដីរបស់លោក រីណា ស្ថិតនៅក្នុងឃុំរការស្រុកសង្កែខេត្តបាត់ដំបងជារណ្ដៅដីគ្មានពីរបើដឹកអាចម៍ដីវិញគ្មានគ្រប មិនតែប៉ុណ្ណោះបើកបរវិញផ្អើលអស់មនុស្សលោក។

ពាក់ព័ន្ធនឹងទីតាំងរណ្ដៅដីរបស់លោករីណា នៅចំណុចខាងលើនេះលោក នាង ច័ន្ទថារ៉ា អភិបាល នៃគណៈអភិបាលស្រុកសង្កែលើកឡើងថាចំពោះរណ្ដៅដីរបស់លោករីណានោះគឺពុំទាន់មានច្បាប់នោះទេ ដោយរយៈកន្លងមកលោករីណាតែងតែរត់ច្បាប់ទៅខេត្ត។

បញ្ហារឿងទីតាំងរណ្ដៅដីរបស់លោក រីណា ដែលធ្វើអាជីកម្មនៅចំណុចនោះ លោក ស៊ិន ស៊ីធួន ប្រធានការិយាល័យរ៉ែនឹងថាមពលខេត្តបាត់ដំបងបានមានប្រសាសន៍ថាលោក រីណា ធ្វើអាជីកម្មនៅទីតាំងនោះគឺរត់ច្បាប់ហើយនៅច្រកចេញចូល តែចំពោះការដឹកមិនគ្រប ហុយ គឺអាជ្ញាធរឃុំ ស្រុក ត្រួវរួមគ្នាត្រួតពិនិត្យហើយបំន្ថែមទៀតថាបើជម្រៅជ្រៅខ្ញុំនឹងចុះទប់ស្កាត់។

លោក រីណា ម្ចាស់ទីតាំងរណ្ដៅដីក្រុមអ្នកយកព័ត៌មានយើងខិតខំទំនាក់ទំនងតាមលេខទូរស័ព្ទដើម្បីអនុញ្ញាត្តសុំមើលអាជ្ញាប័ណ្ណនោះដែរតែលោកមិនអោយមើល។

ទោះជាយ៉ាងណាក្ដី ពលរដ្ឋ នឹងមជ្ឍដ្ឋានទូទៅ ស្នើសុំសំណូមពរដល់ លោក នាង ច័ន្ទថារ៉ា អភិបាល នៃគណៈអភិបាលស្រុក មេត្តាជួយអោយ មន្ត្រីថ្នាក់ក្រោមដាក់កម្លាំងចុះត្រួតពិនិត្យនៅទីតាំងនៅចំណុចទីតាំងដែរលោក រីណាកំពុងជីករណ្ដៅដីដឹកលក់នេះផងទាន តើមានអាជ្ញាប័ណ្ណឬនៅ។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ទីតាំងសាងសង់សំណង់រឹងមួយកន្លែងសង់ចូលច្រាំងទន្លេដោយរលូនឯអាជ្ញាធរនឹងជំនាញពាក់ពន្ធថាធ្វើច្រាំងទន្លេទៅវិញ...

ខេត្តកណ្ដាល ៖ ទីតាំងសាងសង់សំណង់រឹងចូលទន្លេមួយកន្លែងស្ថិតនៅ សង្កាត់សំពៅពូន  ក្រុងសំពៅពូន ដែលកំពុងបើកក...

មេបើកល្បែងឆ្នោតយួនកំពង់សប្បាយចិត្តដាក់ពង្រាយកូនចៅអោយបើកល្បែងលេងឆ្នោតយួន រីកដូចផ្សិតឯអាជ្ញាធរនឹងសមត្ថ...

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍ប្រាប់ថា! ទីតាំងល្បែងឆ្នោតយួននៅក្នុងភូមិព្រះពន្លា ស...