ថ្ងៃ​សុក្រ, ខែ​មេសា 18, 2025
ផ្ទះព័ត៌មានសំខាន់លោក ទៀសីហាជាគណៈអភិបាលខេត្តសៀមរាបបានចុះត្រួតពិនិត្យការបាក់សាលាឆាន

លោក ទៀសីហាជាគណៈអភិបាលខេត្តសៀមរាបបានចុះត្រួតពិនិត្យការបាក់សាលាឆាន

-

ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ច បានសង្គ្រោះករណី បាក់អគារធម្មសភា​(សាលាឆាន់) នៅវត្តប្រាសាទគោកចក ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប

កាលពីរសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ នៅវត្តប្រាសាទគោកចក ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុង​សៀមរាប ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការ​ឯកភាព រដ្ឋបាលខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះសង្គ្រោះជនរងគ្រោះដោយករណីបាក់អគារធម្មសភា ​(សាលា​ឆាន់) ដោយមានការចូលរួមពីអភិបាលរងនៃគណៈអភិបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងកងកម្លាំងប្រដាប់អាវុធ បន្ទាប់ពីទទួលបានការព័ត៌មានថាមានករណីគ្រោះថ្នាក់បាក់អគារធម្មសភា​(សាលាឆាន់) នៅវត្តប្រាសាទគោកចក កាលពីវេលាម៉ោង ១៤៖១៥នាទី។

ការសង្គ្រោះបានប្រើប្រាស់មធ្យោបាយដូចខាងក្រោម ៖
– កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាការពារ និងប្រជាពលរដ្ឋចូលរួមសរុបចំនួន ៧៥០អង្គ/នាក់ រួមមាន នគរបាល ប្រជាការពារ កម្លាំង ១២០នាក់ អាវុធហត្ថ កម្លាំង ៨០នាក់ កងកម្លាំងភូមិភាគ ៤ និងតំបន់ប្រតិបត្តិការសឹករង កម្លាំង ២៥០នាក់ និង ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋចូលរួមដោយស្ម័គ្រ​ចិត្ត​ប្រមាណ ៣០០នាក់
– រថយន្តសង្គ្រោះ ចំនួន ៩គ្រឿង រួមមាន អាវុធហត្ថចំនួន ២គ្រឿង ភូមិភាគ ៤ ចំនួន ៣គ្រឿង និងមន្ទីរពេទ្យបង្អែកខេត្តចំនួន ៤គ្រឿង
– គ្រឿងចក្រមធ្យោបាយសង្គ្រោះ រួមមាន រថយន្តស្ទូច ៤គ្រឿង(មន្ទីរសាធារណការ និងដឹកជញ្ជូន ១គ្រឿង ​អង្គភាពអគ្គិសនី ១គ្រឿង​និង​អាជ្ញាធរអប្សរា ២គ្រឿង) អេស្កាវ៉ាទ័រ ៣គ្រឿង(រដ្ឋបាលខេត្ត ២គ្រឿង និងមន្ទីរសាធារណការ និងដឹកជញ្ជូន ១គ្រឿង) រថយន្ត​អគ្គីសនីចល័ត(អង្គភាពអគ្គីសនីខេត្ត) ១គ្រឿង រៀបចំភ្លើងបំភ្លឺ​សម្រាប់ប្រតិបត្តិការពេលយប់។

តាមការបញ្ជាក់របស់ក្រុមជាង និងកងកម្លាំងប្រជាការពារដែលឈរជើង និងឃើញហេតុការណ៍ បាន​បញ្ជាក់ថា មិនមានចំនួនជនរងគ្រោះទៀតឡើយ។ តែទោះបីជាយ៉ាងនេះក្តី ក្រោមការដឹកនាំរបស់ ឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលដឹកនាំបញ្ជាផ្ទាល់ បានណែនាំក្រុមការងារនឹងបន្ត​កាយគំនរ​សំណង់​នៅពេលយប់បន្តទៀត ដោយបន្ថែមកម្លាំងរហូតទាល់តែអស់គំនរសំណង់ទាំងស្រុង ។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

អង្គភាព”ដើមរាំង”នឹងប្ដឹងលោកវរសេនីយ៍ត្រីយោធា តាំង ពិសិដ្ឋ ពីបទញុះញង់.បរិហារកេរ្តិ៍.និងជេរ...

(កណ្តាល)៖ បន្ទាប់ពី"ដើមរាំង"ប្រកាសទុកពេលឱ្យលោកវរសេនីយ៍ត្រី តាំង ពិសិដ្ឋ បង្ហាញភស្តុតាង.ដែលបានច...

សម្ដេចក្រឡាហោម ស ខេង និងឧបនាយករដ្ឋមន្ដ្រី ស សុខា ជួបសំណេះសំណាលពិសារអាហារសាមគ្គីជាមួយមន្ដ្រីរាជការ នៃ...

( បាត់ដំបង)៖ លោក ព្រួញ រិទ្ធថា ទីប្រឹក្សាអភិសន្តិបណ្ឌិត ស សុខា និងជាប្រធានមន្ទីរសាធារណការ និ...