ថ្ងៃ​អាទិត្យ, ខែ​ឧសភា 4, 2025
ផ្ទះព័ត៌មានសំខាន់លោកបណ្ឌិត ហែម ប្រសើរ ដឹកនាំ សមាជិក សមាជិកា សមាគម តំណាងគណបក្សនយោបាយ និងអ្នកសារព័ត៌មាន ប្រមាណ១០០នាក់ ធ...

លោកបណ្ឌិត ហែម ប្រសើរ ដឹកនាំ សមាជិក សមាជិកា សមាគម តំណាងគណបក្សនយោបាយ និងអ្នកសារព័ត៌មាន ប្រមាណ១០០នាក់ ធ្វើដំណើរទស្សនកិច្ចនៅ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង

-

ភ្នំពេញ៖ លោកបណ្ឌិត ហែម ប្រសើរ ប្រធាន សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល និងជា ប្រធាន សមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព បានដឹកនាំ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សមាគម ប្រធាននិងតំណាងគណបក្សនយោបាយ និងអ្នកសារព័ត៌មាន ប្រមាណ១០០នាក់ ធ្វើដំណើរទស្សនកិច្ចនៅ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង (ស២១) នាព្រឹកថ្ងៃទី០៤ខែឧសភាឆ្នាំ២០២៥។

ដំណើរទស្សនកិច្ចនេះ ប្រារព្វក្នុងគោលបំណង៖
-គោរពវិញ្ញាណក្ខន្ធ ស្វែងយល់ទិដ្ឋភាព និងភស្តុតាងបន្សល់ពីសង្គ្រាម សោកនាដកម្មនៃការកាប់សម្លាប់ពលរដ្ឋខ្មែរជាង៣លាននាក់ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត និង
-ដើម្បីចូលរួមផ្សព្វផ្សាយ ឱ្យប្រជាពលរដ្ឋ ជាពិសេស យុវជនជំនាន់ក្រោយ បានយល់ដឹងពី តម្លៃនៃសន្តិភាព មូលហេតុនៃការកើតសង្គ្រាមនៅកម្ពុជាពីឆ្នាំ១៩៧០-១៩៧៩ ការបញ្ចប់សង្គ្រាម ការសង្គ្រោះ និង រំដោះប្រទេសជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ យុទ្ធសាស្ត្រនាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍ ដើម្បីចូលរួមថែរក្សារការពារសុខសន្តិភាពឱ្យបានគង់វង្សយូរអង្វែង កុំអោយជាន់ដានប្រវត្តិសាស្ត្រដូចជំនាន់មុនទៀត ដែលបាននាំការឈឺចាប់ ទុក្ខសោកដល់ពលរដ្ឋ និងប្រទេសជាតិខ្ទេចខ្ទី។

សូមបញ្ជាក់ថា របប ប្រល័យពូជសាសន៍ប៉ុលពត ឬ របបខ្មែរក្រហម  បានឡើងគ្រប់គ្រងប្រទេស ចាប់ពី ថ្ងៃ១៧មេសាឆ្នាំ១៩៧៥ ហើយបានជម្លៀសប្រជាពលរដ្ឋទៅកាន់ជនបទ សម្លាប់រង្គាលប្រជាពលរដ្ឋស្លូតត្រង់ជាង៣លាននាក់ ដោយបង្ខំឱ្យប្រជាពលរដ្ឋធ្វើការហួសកម្លាំង ដូចសត្វ គ្មានថ្ងៃសម្រាក ធ្វើទារុណកម្ម បំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាង បង្ករជាសោកនាដកម្មដ៏ជូរចត់ ជាពេលវេលាដ៏ខ្មៅងងឹត ដែលពលរដ្ឋខ្មែររស់នៅក្នុងសមុទ្រទឹកភ្នែក ពេលឈឺគ្មានថ្នាំព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព សូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋាន ពីកំណើតរបស់មនុស្សក៏គ្មានដែរ។

ទើបនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា  បានដឹកនាំរំដោះប្រទេសជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រួចដឹកនាំ ការពារ ស្តារ និង កសាងប្រទេសជាតិឡើងវិញ ចេញពីចំណុចសូន្យ ដោយដៃម្ខាងកាន់អាវុធការពារ ទប់ស្កាត់ ការប៉ុនប៉ងវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយ ដៃម្ខាងទៀតខិតខំកសាងប្រទេសជាតិ រហូតឈានដល់ដំណាក់កាលចរចាផង ប្រយុទ្ធផង រហូតសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស “២៣ តុលា ១៩៩១” និង ឈានដល់ការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ បញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងនាំមកនូវសុខសន្តិភាព និង ឯកភាពទឹកដីពេញលេញជាប្រវត្តិសាស្ត្រ ដែលកម្ពុជាពុំធ្លាប់មានអស់រយៈកាលជាង ៥០០ ឆ្នាំកន្លងទៅ។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

តាំងចាក់ដី2កន្លែងចូលក្នុងចំណីទន្លេ នៅឃុំកោះចិន ស្រុកពញាឮបានដោយរលូន ចំណែកអាជ្ញាធរមូលដ្ឋានហាក់មើលពុំឃើ...

ខេត្តកណ្តាល៖ មានសេចក្តីរាយការណ៍ថា មានឡានដឹកដីជាច្រើនកំពង់ចាក់ដីចូលនឹងចំណីទន្លេ២កន្លែង ស្ថិតនៅភូមិតាព...

ទីតាំងរណ្ដៅដីមួយកន្លែងស្ថិតនៅស្រុកកំរៀងមានភាពល្បីល្បាញ ដឹកមិនគ្រប បើកបបរលឿនអត់ច្បាប់ ត្រូវអាជ្ញាធរឃុ...

ស្រុកកំរៀង ៖ បើតាមប្រភពពលរដ្ឋបានអោយដឹងថាទីតាំងរណ្ដៅដីមួយកន្លែងស្ថិតនៅក្នុងភូមិកំប្រង់ ឃុំតាក្រីស្រុក...