ខេត្តបាត់ដំបង៖ ទីតាំងចាក់សំរាមមួយកន្លែងស្ថិតនៅក្រោយផ្សារភ្នំសំពៅ ក្នុងភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ធ្វើអោយប៉ះពាល់សុខភាពយ៉ាងខ្លាំង។
បញ្ហារឿងទីតាំងចាក់សំរាមនេះលោក ជា សារ័ត្ន ជាអ្នកគ្រប់គ្រោងផ្សារបានអោយក្រុមអ្នកយកព័ត៌មានមេគង្គខ្មែរដឹងតាមទូរស័ព្ទថាទីតាំងគរសំរាមនោះគឺលោកបានចាក់ទុកមែនដើម្បីដឹកបន្ដ តែពលរដ្ឋខ្លះក៏យកមកផ្ទុកទីនេះដែរ។
ករណីរឿងសំរាមនេះពលរដ្ឋរស់នៅទីនោះបានលើកឡើងថាការចាក់សំរាមនៅទីតាំងចំណុចនោះគឺយូរណាស់មកហើយដោយអាជ្ញាធរក៏ដឹងលឺដែលតែគ្មានដំណោះស្រាយឡើយ។
ចំណែកលោក កក់ បូរ៉ាន់ ប្រធានមន្ទីបរិស្ថានខេត្តបាត់ដំបងបានមានប្រសាសន៍ថាបញ្ហារឿងសំរាមនឹងក្លិនស្អុយឆ្អាប នោះគឺខាងអាជ្ញាធរមូលដ្ឋានឃុំស្រុកជាអ្នកចុះទប់ស្កាត់។
ហេតុនេះពលរដ្ឋស្នើសុំដល់លោក ស្រេង សុខា អភិបាល នៃគណៈអភិបាលស្រុកនឹងជាកងកម្លាំងបញ្ជាការឯកភាពស្រុកបាណន់មេត្តាជួយដាក់កម្លាំងចុះត្រួតពិនិត្យផងទាន ដើម្បីសុវត្ថិភាពចូលរួម បរិស្ថានល្អ អនាម័យល្អ នាំមកសុខភាពល្អ