ថ្ងៃ​សុក្រ, ខែ​មេសា 18, 2025
ផ្ទះព័ត៌មានសំខាន់នគរបាលខេត្តបាត់ដំបងប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិមន្រ្តីន​គរ​បាលជាតិចំនួន ១...

នគរបាលខេត្តបាត់ដំបងប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិមន្រ្តីន​គរ​បាលជាតិចំនួន ១៦៥​ នាក់

-

នៅរសៀលថ្ងៃ ព្រហស្បត្តិ៍ ៥រោច ខែ មាឃ ឆ្នាំ​កុរឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៣ ខែ កុម្ភៈ​ ឆ្នាំ២០២០ នៅក្នុងបរិវេណសាលប្រជុំធំ ស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនិងជា​ប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម យឹម សៀប អភិបាលរងនៃគណៈអភិបាលខេត្តបា​ត់​ដំបង តំណាងឯកឧត្តម ងួន រតនៈ អភិបាល​នៃគណៈអភិបាលខេត្តបាត់ដំបងអញើ្ជញជាអធិ​បតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខ​តំ​ណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ ចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។ អញ្ជើញជាកិត្តិយស និងជាសមាជិក សមាជិការ​ក្នុងពិធីនេះមានឯកឧត្តម លោក លោកស្រី ជា​ប្រតិ​ភូរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រធា​ន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត ស្នងការ ស្នងការរង នាយ នាយរងការិយាល័យជំ​នាញ មេបញ្ជាការ មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ អធិការ អធិការរងនគរបាលក្រុង ស្រុក និងមន្រ្តីនគរ​បាលចំណុះស្នងការដា្ឋននគរបាលខេត្តបាត់ដំបងជាច្រើនរូប ។ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិនាពេល​នេះមានចំនួនសរុប១៦៧នាក់ស្រីចំនួន១៣នាក់ក្នុង​នោះប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងមានចំនួន៥៧នាក់ស្រីចំនួន០៤ នាក់ បំពាក់ឋាន​ន្តរ​សក្តិចំនួន ១០៨នាក់ស្រីចំនួន ០៩នាក់ ។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

អង្គភាព”ដើមរាំង”នឹងប្ដឹងលោកវរសេនីយ៍ត្រីយោធា តាំង ពិសិដ្ឋ ពីបទញុះញង់.បរិហារកេរ្តិ៍.និងជេរ...

(កណ្តាល)៖ បន្ទាប់ពី"ដើមរាំង"ប្រកាសទុកពេលឱ្យលោកវរសេនីយ៍ត្រី តាំង ពិសិដ្ឋ បង្ហាញភស្តុតាង.ដែលបានច...

សម្ដេចក្រឡាហោម ស ខេង និងឧបនាយករដ្ឋមន្ដ្រី ស សុខា ជួបសំណេះសំណាលពិសារអាហារសាមគ្គីជាមួយមន្ដ្រីរាជការ នៃ...

( បាត់ដំបង)៖ លោក ព្រួញ រិទ្ធថា ទីប្រឹក្សាអភិសន្តិបណ្ឌិត ស សុខា និងជាប្រធានមន្ទីរសាធារណការ និ...