ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់កាស៊ីណូរបស់ លោក លី យូគាទ សង្ស័យបើកលេងល្បែងប្រជល់មាន់និងល្បែងផ្សងទៀតគ្មានច្បាប់អនុញ្ញាតិ

កាស៊ីណូរបស់ លោក លី យូគាទ សង្ស័យបើកលេងល្បែងប្រជល់មាន់និងល្បែងផ្សងទៀតគ្មានច្បាប់អនុញ្ញាតិ

-

ស្វាយរៀង ៈ បច្ចុប្បន្នគេសង្កេតឃើញជនអន្តោប្រវេសន៍វៀតណាម នឹងប្រជាពលរដ្ឋខ្មែរចូលមកលេងល្បែងប្រជល់មាន់ ក្នុងកាស៊ីណូក្រសាំងជ្រុំយ៉ាងគគ្រឹក គគ្រេង ដែលគេសង្ស័យថាអត់មានច្បាប់ផងនោះ កាស៊ីណូនេះមានទីតាំងនៅចំណុចជិតច្រករបៀង គ្រួស ស្ថិតនៅក្នុងភូមិ ក្រសាំជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្ត ស្វាយរៀង។

ប្រភពបានឲ្យដឹងថាជនជាតិវៀតណាមដែលចូលមកលេងល្បែងជារៀងរាល់ថ្ងៃនៅក្នុងកាស៊ីណូ មួយនេះ គឺសុទ្ធសឹងជាជនអន្តោប្រវេសន៍វៀតណាមទាំងអស់ព្រោះថា រាល់ការចេញចូលរបស់ពួកគេគឺមិនដែលមានលិខិតឬក្រដាស់ស្នាមអ្វី ឡើយ។

ប្រភពដ៏ដែលបន្តថា ជនជាតិវៀតណាមដែលចូលមកលេងល្បែងទាំងនោះពួកគេចូលមកតាមផ្លូវ បារ៉ាស់ ខ្លះក៏តាមផ្លូវកាត់ ដើម្បីវាង សមត្ថកិច្ចខាងវៀតណាម។
តែមានការត្រូវដងត្រូវផ្លែគ្នាជាមួយសមត្ថកិច្ចខាងខ្មែរព្រោះថា ពេលជនអន្តោប្រវេសន៍វៀតណាម ចូលមកបានបង់លុយឲ្យប៉ូលិសការពារព្រំដែនគ្រួសនេះតែម្ដង រួចក៏បន្តចូលមកលេងល្បែងក្នុងកាស៊ីណូ ហើយការលេងល្បែងក្នុងកាស៊ីណូនោះមានរយៈពេលយូឆ្នាំមក ហើយ។

ប្រភពច្បាស់ការមួយបានលើកឡើងថា កាស៊ីណូ គ្រួស នេះគឺ ការពីកន្លងមក មានអាជ្ញាបណ្ណ័ តែពេលមួយរយះនេះបានផ្ដូរ អ្នកគ្រប់គ្រង បានជា គេសង្ស័យថា កាស៊ីណូនេះ អត់មានច្បាប់ត្រឹមត្រូវនោះទេ តែបើកលេងបានដោយមានការឯកភាពពី មន្ត្រី ថ្នាក់ធំៗក្នុងខេត្តស្វាយរៀងហើយមើលទៅបានជាកាស៊ីណូមួយនេះបើកលេងដោយរលូនតែម្ដង ខណៈកាស៊ីណូនេះអត់មានស្លាកយីហោឈ្មោះអ្វីទេ ដោយឡែក សំណង់រឹងមាំក៏គ្មានគឺពុំត្រូវតាមស្តង់ដាលក្ខណៈបច្ចេកទេសនោះ ឡើយ មិនតែប៉ុណ្ណោះ គេឃេីញមានជនជាតិ ខ្មែរ យេីង មកចូលលេងជាច្រេីនផងដែរ ដោយផ្គើន ទៅនិង ច្បាប់របស់ក្រសួង។

ប្រភពបន្តបានបញ្ជាក់ថា ទាំងការលេងល្បែងក្នុងកាស៊ីណូខាងលើនិងករណីជនជាតិវៀតណាមចេញចូលទៅមកដោយគ្មានច្បាប់តាមផ្លូវវាងនេះជានិតិវិធីរបស់ ប៉ូលិសការពារព្រំដែនគ្រួស ក្នុងការបើកភ្លើងខៀវឲ្យជនជាតិវៀតណាមទាំងនោះចេញចូលមកលេងល្បែងដើម្បីបានទទួលផលប្រយោជន៍ដាក់ហោប៉ាវតាមជំនាញរបស់ខ្លួន។

លោកម៉ៅ ផាន់រដ្ធនា ហៅ តូច នាយប៉ុស្តិ៍រដ្ឋបាលការពារព្រំដែន គ្រួសបានឲ្យដឹងថា កាស៊ីណូនេះមានឈ្មោះ លី យូគាទ ដែលជា ឧត្ដមសេនីយ៍ ខាងយោធាមួយរូប ដែលមាន កាស៊ីណូ ចំនួន2 ទី1នៅ សៀងហៃស្រុកចន្រ្ទា ទី 2 នៅច្រករបៀងគ្រួសនេះដោយបានផ្ទេរពីអ្នកគ្រុបគ្រងកាលពីមុនមកបានយូឆ្នាំមកហេីយ ដោយលោកមិនដឹងថាមានអាជ្ញាបណ្ណ័ ត្រឹមត្រូវរឺក៏មិនមាននោះទេ ព្រោះថា សន្តិសុខនៅទីនោះមិនឲ្យពួកលោកចូលផង លោកបន្តទៀតថាពួកវៀតណាដែលមកលេងជល់មាន់ទាំងនោះគឺគ្មានច្បាប់ទំលាប់អីទេ តែពួកគេ ចូលពេលព្រឹកចេញទៅវិញពេលល្ងាចបានជាលោកឲ្យចូលមកបែបនេះ។

ដូច្នេះប្រជាពលរដ្ឋស្នើសុំលោក ម៉ែនវិបុល អភិបាល នៃគណៈអភិបាលខេត្តនិងលោក កឹងឃន ស្នងការ ខេត្តស្វាយរៀង ជួយមើលកាស៊ីណូ របស់ លោក លី យូគាទនៅច្រករបៀង ក្រសាំងជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀងនេះផង តើមានអាជ្ញបណ្ណ័ត្រឹមត្រូវ ឬទេ៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​…

ដេីម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ ភាព​ស្អាត​ ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត​ ចំនួន១០គ្រឿង​ ដេីម្បី...

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...