ថ្ងៃ​ពុធ, ខែ​តុលា 22, 2025
ផ្ទះព័ត៌មានសំខាន់មន្ត្រីនគបាលខេត្តបានឃាត់ខ្លួនជនសង្ស័យម្នាក់ វាយប្លន់យកទ្រព្យសម្បត្តិ

មន្ត្រីនគបាលខេត្តបានឃាត់ខ្លួនជនសង្ស័យម្នាក់ វាយប្លន់យកទ្រព្យសម្បត្តិ

-

បាត់ដំបង:   ស្ថិតក្នុងស្រុកថ្មគោលកងកម្លាំជនាញឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីវាយប្លន់ទ្រព្យសម្បត្តិ កាលពីថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២០ ។ជនស័ង្សយឈ្មោះ សេក ផល្លា ភេទប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មុខរបររត់តាក់ស៊ី។ ជនរងគ្រោះឈ្មោះ ធី វត្ថា ភេទស្រី អាយុ ២៧ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង។

សម្ភារ:បាត់បង់ ៖
-លោហ:ធាតុពណ៌លឿង (ខ្សែ ក)ចំនួន១ខ្សែ
-លោហ:ធាតុពណ៌លឿង (បន្តោងខ្សែ ក) ចំនួន២បន្តោង
-ក្រវិលពណ៌ សចំនួន ០១គូ
-ទូរសព្ទដៃម៉ាកOPO ពណ៌ក្រហមចំនួន១គ្រឿង
-ទូរសព្ទដៃម៉ាក Nokia ស៊េរីចាស់ចំនួន១គ្រឿង
-កាបូបយួរដៃពណ៌ប្រផេះចំនួន០១
-រថយន្តមួយគ្រឿងម៉ាក ហាយឡិនឌ័រ Highlander ពណ៌កណ្ដុរប្រមេះ ពាក់ផ្លាកលេខ ភ្នំពេញ 2AI-9709។

កាលពីថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ០០ និង ១០នាទីរំលងអធ្រាត្រ ស្ថិតភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង័្សយបានជិះរថយន្តមួយគ្រឿងម៉ាក ហាយឡិនដ័រ HIGHLEANDER ធ្វើសកម្មភាព វាយទៅលើជនរងគ្រោះ និងប្លន់យកកាបូប ពេលដែលជនរងគ្រោះកំពុងចាក់សោទ្វារផ្ទះបម្រុងចូលសម្រាក បណ្តាលឲ្យរងរបួស បន្ទាប់មកជនសង្ស័យជិះរថយនគេចខ្លួនបាត់ទៅ រួចជនរងគ្រោះក៏រាយការណ៍ទៅសមត្ថកិច្ចដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។  កម្លាំងវជំនាញបានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកប្រគល់ជូនរងគ្រោះវិញ៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ទីតាំងសាងសង់សំណង់រឹងមួយកន្លែងសង់ចូលច្រាំងទន្លេដោយរលូនឯអាជ្ញាធរនឹងជំនាញពាក់ពន្ធថាធ្វើច្រាំងទន្លេទៅវិញ...

ខេត្តកណ្ដាល ៖ ទីតាំងសាងសង់សំណង់រឹងចូលទន្លេមួយកន្លែងស្ថិតនៅ សង្កាត់សំពៅពូន  ក្រុងសំពៅពូន ដែលកំពុងបើកក...

មេបើកល្បែងឆ្នោតយួនកំពង់សប្បាយចិត្តដាក់ពង្រាយកូនចៅអោយបើកល្បែងលេងឆ្នោតយួន រីកដូចផ្សិតឯអាជ្ញាធរនឹងសមត្ថ...

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍ប្រាប់ថា! ទីតាំងល្បែងឆ្នោតយួននៅក្នុងភូមិព្រះពន្លា ស...