ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ណែនាំតាមស្នងការខេត្ត អោយពង្រឹងគ្រប់គ្រងជនបរទេសនិងផ្ទះសំណាក់ សណ្ឋាគារ កាស៊...

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ណែនាំតាមស្នងការខេត្ត អោយពង្រឹងគ្រប់គ្រងជនបរទេសនិងផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ ដែលបង្កបទល្មើសផ្សេងៗ

-

ព្រះវិហារ​-​កំពង់ធំ​)៖ នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ឯក អ៊ុក ហៃ​សីឡា អគ្គនាយករង​អន្តោប្រវេសន៍ តំណាង​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទិ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ដឹកនាំ​ក្រុមការងារ គ្រប់គ្រង​វត្តមាន​ជនបរទេស​តាម​ប្រព័ន្ធ Foreigner Presence in Cambodia System (FPCS) របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ធ្វើ​ការប្រជុំ​ផ្សព្វផ្សាយ​ការងារ​គ្រប់គ្រង​វត្ត​មាន​ជនបរទេស នៅ​ស្នងការ​រដ្ឋា​ន​នគរបាល ខេត្ត​ព្រះវិហារ និង​ខេត្ត​កំពង់ឆ្នាំង​។​

​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ បាន​ធ្វើឡើង​នា​ពេល​ព្រឹក និង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ ធ្វើឡើង​នា​ពេល​រសៀល ដោយ​មាន​ការចូលរួម​ពី​ស្នងការ​នគរបាល​ខេត្ត​ទាំង​២ លោក​ស្នងការរង​ទទួល​ការងារ​អន្តោប្រវេសន៍ ស្នងកា​រង​ទទួល​ផែន​សន្តិសុខ និង​លោក​អនុប្រធាននាយកដ្ឋាន លោក​អធិការ​-​អធិការរង លោកនាយ​-​នាយរង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល និង​មន្ត្រី​ជាច្រើន​នាក់​ផងដែរ​។​

​នៅក្នុង​ឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍ បាន​ធ្វើ​ការណែនាំ​ដល់​លោកស្នងកា​រង លោក​អធិការ -​អធិការរង ជាពិសេស​លោក​នាយប៉ុស្តិ៍​នគរបាល​រដ្ឋបាល និង​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល ប៉ុស្តិ៍​រដ្ឋបាល​នគរបាល ត្រូវ​យកចិត្តទុកដាក់​យល់​ច្បាស់​អំពី​របៀប​ប្រើប្រាស់​ប្រព័ន្ធ FPCS ដើម្បី​ជា​គ្រូ​បង្គោល និង​ធ្វើ​ការណែនាំ​បង្រៀន​បន្ត​ដល់​បណ្តា​ម្ចាស់​ទីតាំង សណ្ឋាគារ ផ្ទះសំណាក់ ឬ​អ្នក​កាន់កាប់​លំនៅដ្ឋាន​គ្រប់​ប្រភេទ​។​

​បន្ទាប់មកទៀត ក្រុម​ការងារ​បច្ចេកទេស​ត្រួតពិនិត្យ និង​គ្រប់គ្រង​ប្រព័ន្ធ FPCS បាន​ធ្វើ​បទ​បង្ហាញ​បន្ថែមទៀត​អំពី​របៀប​បង្កើត​គណនី និង​របៀប​ប្រើប្រាស់​ប្រព័ន្ធ FPCS និង​បាន​បង្កើត​គណនី ជូន​ដល់​មន្ត្រី​មួយចំនួន​ដែល​ពុំ​យល់​ផងដែរ​។ ក្នុងពេលនោះ​ដែរ​ក្រុម​ការងារ​បាន​ចុះ​ទៅ​ធ្វើ​ការបង្ហាត់បង្រៀន ដល់​ម្ចាស់​ផ្ទះសំណាក់​មួយ​ចំនួន​នៅក្នុង​ខេត្ត​ព្រះវិហារ អំពី​ការប្រើប្រាស់​កម្មវិធី FPCS នេះ​ផង​ដែរ​។​

​លោក​ឧត្តមសេនីយ៍ បាន​ថ្លែងថា កន្លងមកនេះ​មាន​ខេត្ត​មួយចំនួន គ្រប់គ្រង​ជនបរទេស​មិនបាន​ល្អ ហើយ​ជន​បរទេស​ទាំងនោះ បាន​បង្ក​បទល្មើស​ផ្សេងៗ និង​បាន​លាក់ខ្លួន​នៅ​ក្នុង​ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ ជាដើម​។ ដោយ​ស្ថិតក្នុង​ស្ថានភាព​បែប​នេះ នៅពេល​អាជ្ញាធរ​បរទេស​ស្នើ​សុំ​រក​មុខសញ្ញា​ដែល​ចូលមក​ប្រទេស​យើង គឺ​វា​មាន​ការពិបាក​ក្នុង​ស្រាវជ្រាវ​រក​មុខសញ្ញា​ទាំងនោះ​។​

​ការប្រើ​ប្រព័ន្ធ​អេឡិចត្រូនិក FPCS (Foreigner Presence in Cambodia System ) អត្តសញ្ញាណ​ជន​បរទេស​ទាំងអស់ នឹង​ចូល​ទៅក្នុង​ប្រព័ន្ធ​គ្រប់គ្រង​របស់​សមត្ថ​កិច្ច ហើយ​ក៏​ងាយស្រួល​ក្នុងការ គ្រប់គ្រង​ជនបរទេស ជាពិសេស​គឺ​ការបង្ក្រាប​បទល្មើស និង​ក្រុម​ឧក្រិដ្ឋជន​ឆ្លងដែន បាន​ទាន់ពេល​ផងដែ។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​…

ដេីម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ ភាព​ស្អាត​ ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត​ ចំនួន១០គ្រឿង​ ដេីម្បី...

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...