(កំពង់ឆ្នាំង) ការរៀបចំពិធីប្រកាសផ្ទេរ និង តែងតាំងចូលកាន់មុខតំណែងរបស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ក្រោមអធិបតីភាព ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
- ពិធីនេះ ក៏មានការអញ្ជើញចូលរួមជាអធិបតី ឯកឧត្តមអភិបាលខេត្ត និងប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង សមាជិក នៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ប្រធានមន្ទីរអង្គភាពនានារបស់ខេត្តនិង កងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។
-ដោយយោងព្រះរាជក្រឹត្យចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០(នស/រកត/ ០២២០/២១២) -លោក អិត សុធា ជាអតីតតព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង ត្រូវបានព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ។
-និងយោងព្រះរាជក្រឹត្យ នស/រកត/០២២០/២១១ លោក យូ ទិត្យវឌ្ឍនៈ អតីតព្រះរាជអាជ្ញា ខេត្តកំពង់ឆ្នាំង ត្រូវបានព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ជាវរព្រះរាជអាជ្ញា ថ្នាក់លេខ ៣ ជាអគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ(តំបន់)។
☆សូមបញ្ជាក់ថា÷ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ត្រាស់បង្គាប់ ផ្ទេរ និងតែងតាំងមុខតំណែងព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ចំនួន ១៥រូប។
÷ក្នុងនោះ រួមមាន៖
1/លោក ច្រឹង ខ្មៅ ផ្ទេរពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង មកជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម
2/លោក អ៊ិត សុធា ពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តកំពង់ធំ មកជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង
3/លោក កូយ កាន់យ៉ា ពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តឧត្តរមានជ័យ មកជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់
4/លោក តូច សុភក្តី ពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន មកជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ
5/លោក គង់ ច័ន្ទខេមរិទ្ធ ពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តស្វាយរៀង មកជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន
6/លោក ជា ពេជ្រ ពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគិរី មកជាព្រះរាជអាជ្ញា នៅក្រសួងយុត្តិធម៌
7/លោក ជេត ខេមរា វរៈព្រះរាជអាជ្ញា ថ្នាក់លេខ១ ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង
8/លោក ស៊ិន វិរៈ វរៈព្រះរាជអាជ្ញា ថ្នាក់លេខ១ ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តកំពង់ធំ
9/លោក ខាំ សុផារី វរៈព្រះរាជអាជ្ញា ថ្នាក់លេខ២ ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តស្វាយរៀង
10/លោក ងិន ពេជ វរៈព្រះរាជអាជ្ញា ថ្នាក់លេខ៤ ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី
11/លោកស្រី សាត ធីតា ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តកំពង់ឆ្នាំង មកជាព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តសៀមរាប
12/លោកស្រី កែវ សុគន្ធា ពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មកជាព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តតាកែវ
13/លោក ម៉ុត ដារ៉ា ពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពត មកជាព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
14/លោក ធុច បញ្ចសន្តិភាព ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តក្រចេះ មកជាព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ
15/លោក កៀង សុន្ទរោ ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ មកជាព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តក្រចេះ៕