ថ្ងៃ​សៅរ៍, ខែ​មិថុនា 7, 2025
ផ្ទះព័ត៌មានសំខាន់អបអរសាទរពិធីឆ្លងសាលាមត្តេយ្យសិក្សាចៀង សុផែនភូមិកន្ត្រៃ

អបអរសាទរពិធីឆ្លងសាលាមត្តេយ្យសិក្សាចៀង សុផែនភូមិកន្ត្រៃ

-

បាត់ដំបង ស្រុកឯកភ្នំ នាព្រឹកថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២០

ក្រោមការផ្ដួចផ្ដើមខិតខំកសាងបង្កើតសាលាមត្តេយ្យសិក្សា ចៀង សុផែន ស្ថិតនៅភូមិកន្ត្រៃ ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបងដឹកនាំដោយ៖ អ្នកស្រី ចៀង សុផែន លោកអៀម វណ្ណភួន លោក ប៉ែន រស់ លោក ប៉ែនចំរ៉ុង អ្នកស្រីផាវ សារី និងលោកឃ្លឹម ភុយ ហើយនៅថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២០នេះបានមូលមតិគ្នាឆ្លងសាលាមត្តេយ្យ ចៀង សុផែនអោយដំណើរការដោយចូលរួមមាន៖
ថ្នាកស្រុក ឃុំ ភូមិ លោក វិរៈសេនីត្រី ផៅ ផាត និងប្រជាពលរដ្ឋ រួមអ្នកគ្រូ សិក្សានុសិស្សយ៉ាងអធឹកអធមក្រៃលេង។

នៅពេលនេះដែលកុមារា កុមារីដែលតំណាងអោយសិស្សមត្តេយ្យបានផ្ដល់មតិអោយអ្នកយកព័ត៌មានយើងថា ខ្ញុំឈ្មោះ ហេងនឹងវិច្ចិការសូមថ្លែងអរគុណរកអ្វីមកផ្ទឹមពុំស្មើឡើយដល់ម្ចាស់ជំនួយនេះ ។ ចំណែក អ្នកស្រី ចៀង សុផែនតំណាងអោយនាក់ជំនួយក៏ផ្ដល់មតិអោយអ្នកយកព័ត៌មានជួយនាំសារដល់ថ្នាក់ដឹកនាំជាពិសេស ឯកឧត្តម ងួន រតនៈ ជាអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងមេត្តាជួយជំរុញអោយសាលាមត្តេយ្យសិក្សា ចៀង សុផែននេះផងដែល។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ទីតាំងបើកល្បែងអាប៉ោង បៀ មួយកន្លែងរបស់ លោក គឿន បើកលេង យ៉ាងអនាធិបតេយ្យ សមត្ថកិច្ចក្នុងមូលដ្ឋាន អសមត្ថភ...

ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍មកថា! មានទីតាំងល្បែងស៊ីសងមួយកន្លែង ម្ចាស់ឈ្មោះ លោក គឿន បើកលេងល...

វាសនាព្រៃឈើសហគម នៅឃុំស៊ុងទៅជាយ៉ាងណា ខណៈអាជ្ញាធរនឹងជំនាញមូលដ្ឋានមិនហ៊ានទប់ស្កាត់!!!!!!!

ស្រុកសំឡូត ៖ នៅថ្ងៃទី14-05_2025 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្រឿងចក្រចូលគាស់កាយដី...