សម្តេចស ខេងឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃស្នើឲ្យលោក កើតរិទ្ធរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ដែលទើបតែងតាំងថ្មី ត្រូវធ្វើយ៉ាងណាពង្រឹងនូវការជឿទុកចិត្តរបស់សាធារណជនលើប្រព័ន្ធយុត្តិធម៌នាពេលបច្ចុប្បន្ន ខណៈកន្លងទៅនេះប្រព័ន្ធយុត្តិធម៌កម្ពុជា ត្រូវរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋដែលទាមទារឱ្យធ្វើការកែទម្រង់។ សម្តេចស ខេងបានបញ្ជាក់ថាក្រសួងយុត្តិធម៌ត្រូវផ្តោតសំខាន់លើការលើកកម្ពស់សេវាយុត្តិធម៌ដោយបង្កើនប្រសិទ្ធភាពមន្រ្តីអនុវត្តន៍ច្បាប់ និងត្រូវពង្រឹងជំនឿទុកចិត្តពីសាធារណជនលើវិស័យយុត្តិធម៌។ បន្ថែមពីនេះត្រូវប្រឆាំងនូវអំពើបំពានដ៏អយុត្តិធម៌ក្នុងសង្គមតាមរយៈការពង្រឹងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះ ក៏ត្រូវពង្រឹងឱ្យបាននូវភាពស្អាតស្អំ និងត្រឹមត្រូវនៅក្នុងវិជ្ជាជីវៈរបស់មន្រ្តីក្នុងការអនុវត្តច្បាប់។ សម្តេចបានបន្តថា ក្រសួងយុត្តិធម៌ក៏ត្រូវពង្រឹងនូវយន្តការវិន័យការងារ និងការធ្វើទំនើបកម្មរដ្ឋបាលយុត្តិធម៌ ការលើកកកម្ពស់ការផ្តល់សេវាច្បាប់និងយុត្តិធម៌នៅមូលដ្ឋាននិងការពង្រឹងកែលំអយន្តការដោះស្រាយវិវាទដែលអាចឆ្លើយតបបានទៅនឹងស្ថានភាពជាក់ស្តែងរបស់សង្គមប្រកបដោយប្រសិទ្ធភាព ។ការថ្លែងរបស់សម្តេចសខេងក្នុងពិធីប្រកាសផ្ទេរនិងចូលកាន់មុខតំណែងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងយុត្តិធម៌៕
សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្នើអោយ ក្រសួងយុត្តិធម៌ ទើបតែតែងតាំងថ្មីពង្រឹងនូវការជឿទុកចិត្តរបស់សាធារណៈជន
-
មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90