ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់អ្នករកស៊ីធ្វើអាជីវកម្មបកឬបូមខ្សាច់នៅភូមិក្បាលអាង ឃុំព្រៃខ្ពស់ស្រុកបវេលរយះកន្លងមករកស៊ីពុំមានច្បាប់

អ្នករកស៊ីធ្វើអាជីវកម្មបកឬបូមខ្សាច់នៅភូមិក្បាលអាង ឃុំព្រៃខ្ពស់ស្រុកបវេលរយះកន្លងមករកស៊ីពុំមានច្បាប់

-

ខេត្តបាត់ដំបង ស្រុកបវេល រយះកន្លងមកនេះទោះបីម្ចាស់រកស៊ីបកខ្សាច់ឬបូមខ្សាច់ខំលាក់បាំងរកស៊ីពុំស្របច្បាប់យ៉ាងណាក្តីក៏នៅតែមិនអាចផុតពីអាជ្ញាធរដែល ពេលនោះហើយថ្នាក់ឃុំនឹងក្រុមការងាររ៉ែថាមពលខេត្តបានចុះហាមមិនអោយធ្វើហើយណែនាំអោយរត់ច្បាប់សិនចាំដំណើរការបន្ដ។

ទោះបីហាមបានតែមួយរយៈខ្លី ក៏អ្នករកស៊ីនៅតែបកឬបូមទុកខ្សាច់រាប់រយម៉ែត្រគីមយ៉ាងប្រងើយដោយមិនខ្វល់ពីរការហាមនោះទេហើយក៏លេងធ្វើ នៅពេលនោះក៏ឈ្លៀតឱកាសដឹកជញ្ចូនយ៉ាងរលូន។

ដោយមានឥទ្ធិពលខ្លាំងម្ចាស់ដដែលក៏ចាប់ផ្ដើមមកធ្វើអាជីវកម្មបកខ្សាច់ឬបូមខ្សាច់លើទឹកដីភូមិក្បាលអាង ឃុំព្រៃខ្ពស់ ស្រុកបវេលសារជាថ្មីនៅមិនឆ្ងាយពីកន្លែងចាស់នោះទេ។

រឿងបញ្ហាធ្វើអាជីវកម្មនោះម្ចាស់បកឬបូមខ្សាច់តែងតែអះអាងថាធ្វើអាជីវកម្មនេះគឺមានច្បាប់គ្រប់ហើយមិនជឿសួរលោក វ័ន្តនៅស្រុកបវេលនោះទៅ(ចំពោះឈ្មោះលោកវ័ន្តនេះបានត្រឹមតែថាកំពុងរត់ច្បា់ប់ហើយ។តាមទូរស័ព្ទ

ករណីធ្វើអាជីវកម្មបក ឬ បូមខ្សាច់នៅភូមិក្បាលអាង ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបងនោះ លោក អ៊ាន មាឃ ប្រធានរ៉ែថាមពលខេត្តបាត់ដំបង អោយដឹងថាអ្នកធ្វើអាជីវកម្មបកឬបូមខ្សាច់នៅទីនោះពុំមានច្បាប់នោះឡើយទាំងមុនទាំងក្រោយ។

ហេតុនេះប្រជាពលរដ្ឋសំណូមពរដល់លោក ងួនរតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងមេត្តាជួយដាក់កំលាំងស៊ើបអង្កេតដល់មន្ត្រីថ្នាក់ក្រោមដែលបណ្ដែតបណ្ដោយអោយអ្នករត់ស៊ីធ្វើអាជីកម្មបកឬបូមខ្សាច់ពុំមានច្បាប់។

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​…

ដេីម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ ភាព​ស្អាត​ ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត​ ចំនួន១០គ្រឿង​ ដេីម្បី...

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...